ព្រះត្រៃបិដក ភាគ ៧៨

 [៤៧៣] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។ វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ ប្រព្រឹត្តទៅ​ក្នុង​កាយ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ ការ​ទទួលអារម្មណ៍​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ វេទនា​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ​ណា ក្នុង​សម័យ​នោះ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។បេ។ ទុក្ខ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​លំបាក ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលអារម្មណ៍​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ វេទនា មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ​ណា ក្នុង​សម័យ​នោះ នេះ​ទុក្ខ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ទុ​ក្ខិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​លំបាក ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលអារម្មណ៍​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ វេទនា មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ​ណា ក្នុង​សម័យ​នោះ នេះ​ទុ​ក្ខិន្ទ្រិយ
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637645749071961699
ទៅកាន់ទំព័រ៖