ព្រះត្រៃបិដក ភាគ ៧៨

 [៥៥] សេចក្តី​ស្ងប់​កាយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ស្ងប់ សេចក្តី​រម្ងាប់ ការ​ស្ងប់ ការ​រម្ងាប់ សេចក្តី​ស្ងៀមស្ងាត់​ណា នៃ​វេទនាខន្ធ នៃ​សញ្ញាខន្ធ នៃ​សង្ខារក្ខន្ធ ក្នុង​សម័យ​នោះ នេះ សេចក្តី​ស្ងប់​កាយ កើតមាន​ក្នុង​សម័យ​នោះ។
 [៥៦] សេចក្តី​ស្ងប់ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ស្ងប់ សេចក្តី​រម្ងាប់ ការ​ស្ងប់ ការ​រម្ងាប់ សេចក្តី​ស្ងៀមស្ងាត់​ណា នៃ​វិញ្ញាណក្ខន្ធ ក្នុង​សម័យ​នោះ នេះ សេចក្តី​ស្ងប់ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
 [៥៧] សេចក្តី​ស្រាល​កាយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ស្រាល ការ​បង្អោន​ទៅ​រហ័ស សេចក្តី​មិនយឺត​យូរ សេចក្តី​មិន​ទំរន់​ណា នៃ​វេទនាខន្ធ នៃ​សញ្ញាខន្ធ នៃ​សង្ខារក្ខន្ធ ក្នុង​សម័យ​នោះ នេះ សេចក្តី​ស្រាល​កាយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637645651604859822
ទៅកាន់ទំព័រ៖