ព្រះត្រៃបិដក ភាគ ៧៨
នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៧៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645749614461636
ទៅកាន់ទំព័រ៖