ព្រះត្រៃបិដក ភាគ ៧៨

 [៤៧៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជាអកុសល ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 637645750111493324
ទៅកាន់ទំព័រ៖