ព្រះត្រៃបិដក ភាគ ៧៨

 [៤៨០] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោ​វិញ្ញណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។
 [៤៨១] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត ជីវិតិន្ទ្រិយ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ លើក​ទុក្ខ​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ អកុសលវិបាក ជា​អព្យាក្រឹត។

ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637645750405711702
ទៅកាន់ទំព័រ៖