ព្រះត្រៃបិដក ភាគ ៧៨

ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។
 [៤៨៤] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត ជីវិតិន្ទ្រិយ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ លើក​ទុក្ខ​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៨៥] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ច្រឡំ​ដោយ​សោមនស្ស មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637645750903367963
ទៅកាន់ទំព័រ៖