ព្រះត្រៃបិដក ភាគ ៧៨
តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសង្វាត ឱហាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់សេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ សេចក្តីផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅស៊ប់ ការតំកល់នៅនឹង ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645751322899168
ទៅកាន់ទំព័រ៖