ព្រះត្រៃបិដក ភាគ ៧៨
[៥៨] សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅដោយរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ។
[៥៩] សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ។
[៦០] សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ។
ID: 637645651860797285
ទៅកាន់ទំព័រ៖