ព្រះត្រៃបិដក ភាគ ៧៨

 [៤៨៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។
 [៤៩០] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។បេ។ មនោវិញ្ញាណ​ធាតុ ១
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637645751797274271
ទៅកាន់ទំព័រ៖