ព្រះត្រៃបិដក ភាគ ៧៨

ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៩៣] អលោភៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ អទោសៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ អមោហៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ កាមាវចរ​កិរិយា។

ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 637645752323055392
ទៅកាន់ទំព័រ៖