ព្រះត្រៃបិដក ភាគ ៧៨

 [៤៩៦] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន បាន​កន្លង​បង់​នូវ​ពួក​រូបសញ្ញា ដោយ​ប្រការ​ទាំងពួង បាន​កំចាត់​បង់​ពួក​បដិឃ​សញ្ញា មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពួក​នានត្ត​សញ្ញា លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ច្រឡំ​ដោយ​អាកាសានញ្ចាយតន​សញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៩៧] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន បាន​កន្លង​បង់​នូវ​អាកាសានញ្ចាយតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ច្រឡំ​ដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 637645752821492992
ទៅកាន់ទំព័រ៖