ព្រះត្រៃបិដក ភាគ ៧៨

 [២] ពួក​ធម៌​ជាហេតុ(១) ពួក​ធម៌​មិនមែន​ជាហេតុ ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ប្រកបដោយ​ហេតុ ពួក​ធម៌​ប្រាសចាក​ហេតុ ពួក​ធម៌​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ ពួក​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ពួក​ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​មិនមែន​ជាហេតុ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង។

ចប់ ពួក​ហេតុ។


 [៣] ពួក​ធម៌​ប្រកបដោយ​បច្ច័យ(២) ពួក​ធម៌​មិន​មាន​បច្ច័យ ពួក​ធម៌​មាន​បច្ច័យ​តាក់តែង ពួក​ធម៌​ឥត​បច្ច័យ​តាក់តែង ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ពួក​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មាន​រូប ពួក​ធម៌​មិន​មាន​រូប ពួក​ធម៌​ជា​លោកិយ(៣) ពួក​ធម៌​ជា​លោ​កុត្ត​រៈ(៤)
(១) ឫសគល់ ឬថា មេ​នាំ​បណ្តាល​ឲ្យ​កើត​ផល។ (២) បច្ច័យ ប្រែថា ជា​ដែន​អាស្រ័យ ហើយ​ប្រព្រឹត្តទៅ​នៃ​ផល គឺជា​ហេតុ​នាំឲ្យកើត​ផល​ដូចគ្នានឹង​ហេតុ។ (៣) លោកិយ ប្រែថា ប្រព្រឹត្តទៅ​ក្នុង​លោក។ លោក-សព្ទ ក្នុង​ទីនេះ សំដៅយក​វដ្តៈ។ (៤) លោ​កុត្ត​រៈ ប្រែថា ឆ្លង​ចាកលោក។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637645636505172277
ទៅកាន់ទំព័រ៖