ព្រះត្រៃបិដក ភាគ ៧៨

សញ្ញាខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សញ្ញា សេចក្តី​សំគាល់ សេចក្តី​ចាំ​បាន​ណា ក្នុង​សម័យ​នោះ នេះ​សញ្ញាខន្ធ កើតមាន​ក្នុង​សម័យ​នោះ។ សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ អលោភៈ អទោសៈ អមោហៈ អន​ភិ​ជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់​កាយ សេចក្តី​ស្ងប់ចិត្ត សេចក្តី​ស្រាល​កាយ សេចក្តី​ស្រាល​ចិត្ត សេចក្តី​ទន់​កាយ សេចក្តី​ទន់ចិត្ត កាយ​គួរ​ដល់​ការងារ
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637645653635172369
ទៅកាន់ទំព័រ៖