ព្រះត្រៃបិដក ភាគ ៧៨

 [៧៦] អាយតនៈ ២ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ មនាយតនៈ ធម្មាយតនៈ។ មនាយតនៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ​ណា ក្នុង​សម័យ​នោះ នេះ មនាយតនៈ កើតមាន​ក្នុង​សម័យ​នោះ។ ធម្មាយតនៈ​កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មាយតនៈ កើតមាន​ក្នុង​សម័យ​នោះ។ នេះ អាយតនៈ ២ កើតមាន​ក្នុង​សម័យ​នោះ។
 [៧៧] ធាតុ ២ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ធម្មធាតុ។ មនោវិញ្ញាណ​ធាតុ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637645654098297274
ទៅកាន់ទំព័រ៖