ព្រះត្រៃបិដក ភាគ ៧៨

ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ នេះ​វិញ្ញា​ណា​ហារ កើតមាន​ក្នុង​សម័យ​នោះ។ នេះ​អាហារ ៣ កើតមាន​ក្នុង​សម័យ​នោះ។
 [៧៩] ឥន្ទ្រិយ ៨ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សទ្ធិន្ទិ្រយ វីរិយិ​ន្ទិ្រយ សតិ​ន្ទិ្រយ សមា​ធិន្ទិ្រយ បញ្ញិ​ន្ទិ្រយ មនិន្ទិ្រយ សោ​មនស្សិ​ន្ទិ្រយ ជី​វិ​តិ​ន្ទិ្រយ។ សទ្ធិន្ទិ្រយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ជំនឿ សេចក្តី​ជឿ សេចក្តី​ជឿស៊ប់ សេចក្តី​ជ្រះថ្លា​ខ្លាំង គឺ​សទ្ធា សទ្ធិន្ទ្រិយ សទ្ធា​ពលៈ ណា ក្នុង​សម័យ​នោះ នេះ​សទ្ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។ វីរិយិ​ន្ទិ្រយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637645654554391024
ទៅកាន់ទំព័រ៖