ព្រះត្រៃបិដក ភាគ ៧៨
ការប្រារព្ធ ព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះ នូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសតិន្រ្ទិយ កើតមានក្នុងសម័យនោះ។ សមាធិន្រ្ទិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។
ID: 637645654740797313
ទៅកាន់ទំព័រ៖