ព្រះត្រៃបិដក ភាគ ៧៨

ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតិ​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ នេះ​មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។ សោ​មនស្សិ​ន្ទ្រិ​យកើ​តមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​សោ​មនស្សិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។ ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅ ការ​យឺន​នៅ ការ​រំកិល​ទៅ ការប្រព្រឹត្ត​ទៅ ការ​រក្សា​នៃ​អរូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ​ណា ក្នុង​សម័យ​នោះ នេះ​ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។ នេះ​ឥន្ទ្រិយ ៨ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637645655131109768
ទៅកាន់ទំព័រ៖