ព្រះត្រៃបិដក ភាគ ៧៨
ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ គឺចក្ខុវិញ្ញាណ ឬសោតវិញ្ញាណជាដើម ពួកធម៌ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណនីមួយ។
ចប់ ចូឡន្តរៈទុកៈ។
[៤] ពួកធម៌ជាអាសវៈ
(១) ពួកធម៌មិនមែនជាអាសវៈ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ប្រកបដោយអាសវៈ ពួកធម៌ប្រាសចាកអាសវៈ ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។
ចប់ ពួកអាសវៈ។
(១) អាសវ-សព្ទនេះ ប្រែថា ហូរទៅ គឺហូរទៅតាមចក្ខុទ្វារជាដើម ឬហូរតាមផ្លូវធម៌ រហូតដល់គោត្រភូ ហូរតាមឱកាស រហូតដល់ភវគ្គព្រហ្ម មួយទៀត អាសវ-សព្ទ ជាឈ្មោះរបស់គ្រឿងត្រាំ មានមេរ័យជាដើម អាសវធម៌ដូចគ្នានឹងមេរ័យជាដើមនោះ, មួយទៀត អាសវៈ ប្រែថា ញុំាងសង្សារទុក្ខវែងឆ្ងាយឲ្យកើតឡើង មួយទៀត អាសវ-សព្ទ ជាឈ្មោះអសុចិ គ្រឿងស្មោកគ្រោគទាំងពួង, សវ-សព្ទ ប្រែថា ហូរទៅ អសុចិ ហូរទៅជាប្រក្រតី ហៅថា អាសវៈ។
ID: 637645637250485050
ទៅកាន់ទំព័រ៖