ព្រះត្រៃបិដក ភាគ ៧៨

នេះ សម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ។ សម្មាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះរិះ តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើកឡើង​នូវ​ចិត្ត គឺ​សម្មាសង្កប្បៈ​ណា ក្នុង​សម័យ​នោះ នេះ​សម្មាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ។ សម្មា​វាយាមៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត ការ​មិន​ធូរ​ថយ ការ​មិន​ដាក់ចុះ នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់ធុរៈ ការ​ផ្គង​ធុរៈ គឺ​វិរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ​ណា ក្នុង​សម័យ​នោះ នេះ សម្មា​វាយាមៈ កើតមាន​ក្នុង​សម័យ​នោះ។ សម្មាសតិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637645655834078536
ទៅកាន់ទំព័រ៖