ព្រះត្រៃបិដក ភាគ ៧៨

សេចក្តី​រលឹក សេចក្តី​រលឹក​រឿយៗ សេចក្តី​រលឹក​ចំពោះ ស្មារតី ការ​នឹកឃើញ ការ​ចាំ​បាន ការ​មិន​ភាន់ច្រឡំ ការ​មិន​ភ្លេចភ្លាំង គឺ​សតិ សតិ​ន្ទ្រិយ សតិ​ពលៈ សម្មាសតិ ណា ក្នុង​សម័យ​នោះ នេះ​សម្មាសតិ កើតមាន​ក្នុង​សម័យ​នោះ។ សម្មាសមាធិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការ​តាំង​មាំ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ របស់​ចិត្ត សភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ចិត្ត គឺ​សមាធិន្រ្ទិយ សមាធិ​ពលៈ សម្មាសមាធិ ណា ក្នុង​សម័យ​នោះ នេះ សម្មាសមាធិ កើតមាន​ក្នុង​សម័យ​នោះ។ នេះ​មគ្គ​ប្រកបដោយ​អង្គ ៥ កើតមាន​ក្នុង​សម័យ​នោះ។
 [៨២] ពលៈ ៧ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ។ សទ្ធា​ពលៈ កើតមាន​ក្នុង សម័យ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637645656059547316
ទៅកាន់ទំព័រ៖