ព្រះត្រៃបិដក ភាគ ៧៨
ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះសទ្ធាពលៈ កើតមានក្នុងសម័យនោះ។ វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ ណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុង សម័យនោះ។ សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសតិពលៈ កើតមានក្នុងសម័យនោះ។
ID: 637645656267047345
ទៅកាន់ទំព័រ៖