ព្រះត្រៃបិដក ភាគ ៧៨
            
        
        
            
            
                
                 [៨៤] ផស្សៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ ១ កើតមានក្នុងសម័យនោះ។
 [៨៥] វេទនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា ១ កើតមានក្នុងសម័យនោះ។
 [៨៦] សញ្ញា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ណា ក្នុងសម័យនោះ នេះសញ្ញា ១ កើតមានក្នុងសម័យនោះ។
 [៨៧] ចេតនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា ក្នុងសម័យនោះ នេះចេតនា ១ កើតមានក្នុងសម័យនោះ។
            
            
         
        
            
                ID: 637645657216892748 
                
            
            
                ទៅកាន់ទំព័រ៖