ព្រះត្រៃបិដក ភាគ ៧៨
            
        
        
            
            
                
                 [៨៨] ចិត្ត ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះចិត្ត ១ កើតមានក្នុងសម័យនោះ។
 [៨៩] វេទនាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត ណា ក្នុងសម័យនោះ នេះវេទនាខន្ធ ១ កើតមានក្នុងសម័យនោះ។
 [៩០] សញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ណា ក្នុងសម័យនោះ នេះសញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ។
            
            
         
        
            
                ID: 637645657474547373 
                
            
            
                ទៅកាន់ទំព័រ៖