ព្រះត្រៃបិដក ភាគ ៧៨
[៩១] សង្ខារក្ខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ កាយប្បស្សទ្ធិ ចិត្តប្បស្សទ្ធិ កាយលហុតា ចិត្តលហុតា កាយមុទុតា ចិត្តមុទុតា កាយកម្មញ្ញតា ចិត្តកម្មញ្ញតា កាយបាគុញ្ញតា ចិត្តបាគុញ្ញតា កាយុជុកតា ចិត្តុជុកតា សតិ សម្បជញ្ញៈ សមថៈ វិបស្សនា បគ្គាហៈ អវិក្ខេបៈ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង ដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ ១ កើតមានក្នុងសម័យនោះ។
ID: 637645657668453646
ទៅកាន់ទំព័រ៖