ព្រះត្រៃបិដក ភាគ ៧៨

 [៩២] វិញ្ញាណក្ខន្ធ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ​ណា ក្នុង​សម័យ​នោះ នេះ​វិញ្ញាណក្ខន្ធ ១ កើតមាន​ក្នុង​សម័យ​នោះ។
 [៩៣] មនាយតនៈ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ នេះ​មនាយតនៈ ១ កើតមាន​ក្នុង​សម័យ​នោះ។
 [៩៤] មនិន្ទ្រិយ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ នេះ​មនិន្ទ្រិយ ១ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637645657939078620
ទៅកាន់ទំព័រ៖