ព្រះត្រៃបិដក ភាគ ៧៨

 [៥] ពួក​ធម៌​ជា​សញ្ញោជនៈ (ធម៌​ចង​សត្វ​ទុក​ក្នុង​វដ្ដៈ) ពួក​ធម៌​មិនមែន​ជា​សញ្ញោជនៈ ពួក​ធម៌​ជា​ប្រយោជន៍ ឬសមគួរ​ដល់​សញ្ញោជនៈ ពួក​ធម៌​មិនមែន​ជា​ប្រយោជន៍ ឬមិន​សមគួរ​ដល់​សញ្ញោជនៈ ពួក​ធម៌​ប្រកបដោយ​សញ្ញោជនៈ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ប្រកបដោយ​សញ្ញោជនៈ​ផង ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ​ផង មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង។

ចប់ ពួក​សញ្ញោជនៈ។


 [៦] ពួក​ធម៌​ជា​គន្ថៈ (ធម៌​ដោត​ក្រង​សត្វ​ទុក​ក្នុង​វដ្ដៈ​ដោយអំណាច​ចុតិ និង​បដិសន្ធិ) ពួក​ធម៌​មិនមែន​ជា​គន្ថៈ ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង ពួក​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង ពួក​ធម៌​ប្រកបដោយ​គន្ថៈ ពួក​ធម៌​ប្រាសចាក​គន្ថៈ ពួក​ធម៌​ជា​គន្ថៈ​ផង ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ផង
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637645637580953876
ទៅកាន់ទំព័រ៖