ព្រះត្រៃបិដក ភាគ ៧៨
[៩៥] មនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើម នោះ ណា ក្នុងសម័យនោះ នេះមនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ។
[៩៦] ធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ។
[៩៧] ធម្មធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ ១ កើតមានក្នុងសម័យនោះ។
[៩៨] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
ចប់ កោដ្ឋាសវារៈ។
ID: 637645658218141173
ទៅកាន់ទំព័រ៖