ព្រះត្រៃបិដក ភាគ ៧៨
[១២៦] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរៈកុសល ច្រឡំដោយសោមនស្ស ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត
ID: 637645660459727726
ទៅកាន់ទំព័រ៖