ព្រះត្រៃបិដក ភាគ ៧៨

ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​ជា​គន្ថៈ ពួក​ធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​ជា​គន្ថៈ ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង ពួក​ធម៌​ប្រាសចាក​គន្ថៈ​ផង ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង។

ចប់ ពួក​គន្ថៈ។


 [៧] ពួក​ធម៌​ជា​ឱឃៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​លង់​នៅក្នុង​វដ្ដៈ) ពួក​ធម៌​មិនមែន​ជា​ឱឃៈ ពួក​ធម៌​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ពួក​ធម៌​ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង ពួក​ធម៌​ប្រកបដោយ​ឱឃៈ ពួក​ធម៌​ប្រាសចាក​ឱឃៈ ពួក​ធម៌​ជា​ឱឃៈ​ផង ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ផង ពួក​ធម៌​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង តែ​មិនមែន​ជា​ឱឃៈ ពួក​ធម៌​ជា​ឱឃៈ​ផង ប្រកបដោយ​ឱឃៈ​ផង ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ឱឃៈ តែ​មិនមែន​ជា​ឱឃៈ ពួក​ធម៌​ប្រាសចាក​ឱឃៈ តែ​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ពួក​ធម៌​ប្រាសចាក​ឱឃៈ​ផង ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ផង។

ចប់ ពួក​ឱឃៈ។

ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637645637882203595
ទៅកាន់ទំព័រ៖