ព្រះត្រៃបិដក ភាគ ៧៨

 [១២៩] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា ផស្សៈ​ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ​ក៏​កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ ចតុត្ថ​ចិត្ត។


 [១៣០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្ត ជា​កាមាវចរ​កុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ មាន​រូប​ជា​អារម្មណ៍​ក្តី មាន​សំឡេង​ជា​អារម្មណ៍​ក្តី មាន​ក្លិន​ជា​អារម្មណ៍​ក្តី មាន​រស​ជា​អារម្មណ៍​ក្តី មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637645661198946423
ទៅកាន់ទំព័រ៖