ព្រះត្រៃបិដក ភាគ ៧៨
សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា កើតមានក្នុងសម័យនោះ នេះផស្សៈកើតមានក្នុងសម័យនោះ។ វេទនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ការទទួលអារម្មណ៍មិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ
ID: 637645661657227734
ទៅកាន់ទំព័រ៖