ព្រះត្រៃបិដក ភាគ ៧៨

 [១៣២] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈាន​ប្រកបដោយ​អង្គ ៤ មគ្គ​ប្រកបដោយ​អង្គ ៥ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
 [១៣៣] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637645662113321604
ទៅកាន់ទំព័រ៖