ព្រះត្រៃបិដក ភាគ ៧៨

បញ្ញា​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ អលោភៈ អទោសៈ អមោហៈ អន​ភិ​ជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់​កាយ សេចក្តី​ស្ងប់ចិត្ត សេចក្តី​ស្រាល​កាយ សេចក្តី​ស្រាល​ចិត្ត សេចក្តី​ទន់​កាយ សេចក្តី​ទន់ចិត្ត កាយ​គួរ​ដល់​ការងារ ចិត្ត​គួរ​ដល់​ការងារ សេចក្តី​ស្ទាត់​កាយ សេចក្តី​ស្ទាត់​ចិត្ត សេចក្តី​ត្រង់​កាយ សេចក្តី​ត្រង់​ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ឬថា ពួក​អរូបធម៌​ដទៃ​ណា ក្រៅអំពី​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ បញ្ច​មចិត្ត។

ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637645662337540178
ទៅកាន់ទំព័រ៖