ព្រះត្រៃបិដក ភាគ ៧៨

 [១៣៤] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្ត ជា​កាមាវចរ​កុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ ឆដ្ឋ​ចិត្ត។


 [១៣៥] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ​ហើយ​កើតឡើង ក្នុង​សម័យ​ណា ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637645662590821524
ទៅកាន់ទំព័រ៖