ព្រះត្រៃបិដក ភាគ ៧៨
[៨] ពួកធម៌ជាយោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្ដៈ) ពួកធម៌មិនមែនជាយោគៈ ពួកធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រកបដោយយោគៈ ពួកធម៌ប្រាសចាកយោគៈ ពួកធម៌ជាយោគៈផង ដែលយោគៈគប្បីប្រព្រឹត្តកន្លងផង ពួកធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនជាយោគៈ ពួកធម៌ជាយោគៈផង ប្រកបដោយយោគៈផង ពួកធម៌គ្រាន់តែប្រកបដោយយោគៈ តែមិនមែនជាយោគៈ ពួកធម៌ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រាសចាកយោគៈផង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងផង។
ចប់ ពួកយោគៈ។
[៩] ពួកធម៌ជានីវរណៈ (ធម៌រួបរឹតចិត្តសត្វ) ពួកធម៌មិនមែនជានីវរណៈ ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រកបដោយនីវរណៈ ពួកធម៌ប្រាសចាកនីវរណៈ ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង
ID: 637645638176422260
ទៅកាន់ទំព័រ៖