ព្រះត្រៃបិដក ភាគ ៧៨

 [១៣៨] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ អដ្ឋ​មចិត្ត។
ចប់ កាមាវចរ​មហាកុសល​ចិត្ត​ទាំង ៨។
ចប់ ទុតិយ​ភាណវារៈ។


 [១៣៩] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មាន​បីតិ និង​សុខៈ ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ ក្នុង​សម័យ​ណា ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637645663606602735
ទៅកាន់ទំព័រ៖