ព្រះត្រៃបិដក ភាគ ៧៨

 [១៤០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ដល់​ទុតិយជ្ឈាន ឈ្មោះ​បឋវីកសិណ ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក គ្មាន​វិតក្កៈ គ្មាន​វិចារៈ មានតែ​បីតិ និង​សុខៈ ដែល​កើតអំពី​សមាធិ គឺ​បឋមជ្ឈាន ព្រោះ​ស្ងប់​រម្ងាប់​នៃ​វិតក្កៈ និង​វិចារៈ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត បីតិ សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មា​វាយាមៈ។បេ។ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637645663997696431
ទៅកាន់ទំព័រ៖