ព្រះត្រៃបិដក ភាគ ៧៨
ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។
ចប់ ពួកនីវរណៈ។
[១០] ពួកធម៌ជាបរាមាសៈ (សេចក្តីប្រកាន់ខុស) ពួកធម៌មិនមែនជាបរាមាសៈ ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល (ធម៌ដែលជ្រោកជ្រាកដោយបរាមាសៈ) ពួកធម៌ដែលពួកបរាមាសៈមិនបានស្ទាបអង្អែល ពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ដែលប្រាសចាកបរាមាសៈ ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនបានស្ទាបអង្អែលផង។
ចប់ ពួកបរាមាសៈ។
[១១] ពួកធម៌ប្រកបដោយអារម្មណ៍ ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ជាចិត្ត ពួកធម៌មិនមែនជាចិត្ត ពួកធម៌ជាចេតសិក ពួកធម៌មិនមែនជាចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ប្រាសចាកចិត្ត ពួកធម៌ច្រឡូកច្រឡំដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត
ID: 637645638488610469
ទៅកាន់ទំព័រ៖