ព្រះត្រៃបិដក ភាគ ៧៨
[១៥៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
[១៥៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង។បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ
ID: 637645666877852721
ទៅកាន់ទំព័រ៖