ព្រះត្រៃបិដក ភាគ ៧៨

បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មា​វាយាមៈ។បេ។ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
 [១៦០] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈាន​ប្រកបដោយ​អង្គ ២ មគ្គ​ប្រកបដោយ​អង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637645667093321929
ទៅកាន់ទំព័រ៖