ព្រះត្រៃបិដក ភាគ ៧៨

 [១៦១] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មា​វាយាមៈ។បេ។ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ឬថា ពួក​អរូបធម៌​ដទៃ​ណា ក្រៅអំពី​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ បញ្ចក​ន័យ។


 [១៦២] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637645667367697079
ទៅកាន់ទំព័រ៖