ព្រះត្រៃបិដក ភាគ ៧៨
[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងរហ័ស ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
[១៦៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
ID: 637645667604259106
ទៅកាន់ទំព័រ៖