ព្រះត្រៃបិដក ភាគ ៧៨

 [១៦៥] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។
 [១៦៦] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ។បេ។ ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់។បេ។ ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​ងាយ តែ​មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ។បេ។ ឈ្មោះ​បឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ បដិបទា ៤។

ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637645667855196529
ទៅកាន់ទំព័រ៖