ព្រះត្រៃបិដក ភាគ ៧៨

 [១៧០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ ប្រមាណ​មិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។
 [១៧១] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន ឈ្មោះ​បឋវីកសិណ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច។បេ។ ឈ្មោះ​បឋវីកសិណ មាន​ប្រមាណ​តូច តែ​មាន​អារម្មណ៍​ប្រមាណ​មិនបាន។បេ។ ឈ្មោះ​បឋវីកសិណ ប្រមាណ​មិនបាន តែ​មាន​អារម្មណ៍​តូច។បេ។ ឈ្មោះ​បឋវីកសិណ ប្រមាណ​មិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ ពួក​អារម្មណ៍ ៤។

ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637645668468633963
ទៅកាន់ទំព័រ៖