ព្រះត្រៃបិដក ភាគ ៧៨
[១៧៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះអាបោកសិណ។បេ។ ឈ្មោះតេជោកសិណ។បេ។ ឈ្មោះវាយោកសិណ។បេ។ ឈ្មោះនីលកសិណ។បេ។ ឈ្មោះបីតកសិណ។បេ។ ឈ្មោះលោហិតកសិណ។បេ។ ឈ្មោះឱទាតកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
ចប់ កសិណ ៨ មានវារៈ ១៦។
[១៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់រូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។
ID: 637645680282071902
ទៅកាន់ទំព័រ៖