ព្រះត្រៃបិដក ភាគ ៧៨
ពួកធម៌មិនមែនជានិយ្យានិកៈ ពួកធម៌ទៀង ពួកធម៌មិនទៀង ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនៃខ្លួន) ពួកធម៌មិនមានឧត្តរៈ ពួកធម៌ប្រកបដោយរណៈ (សត្រូវ) ពួកធម៌មិនមានរណៈ។
ចប់ បិដ្ឋិទុកៈ។
ចប់ អភិធម្មមាតិកា។
សុត្តន្តមាតិកា
[១៥] ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ពួកធម៌ប្រៀបដូចផ្លេកបន្ទោរ
(១) ពួកធម៌ប្រៀបដូចពេជ្រ
(២) ពួកធម៌ពាល
(៣) ពួកធម៌បណ្ឌិត
(៤) ពួកធម៌ខ្មៅ
(៥) ពួកធម៌ស
(៦) ពួកធម៌ដុតកំដៅ
(៧) ពួកធម៌មិនដុតកំដៅ ពួកធម៌ជាឈ្មោះ ពួកធម៌ជាគន្លងនៃឈ្មោះ ពួកធម៌ជានិរុត្តិ
(៨) ពួកធម៌ជាគន្លងនៃនិរុត្តិ ពួកធម៌ជាបញ្ញត្តិ ពួកធម៌ជា
(១) ធម៌ដែលមានកំឡាំងរស្មីស្តួចស្តើង មិនអាចនឹងកំចាត់ងងឹត គឺកិលេសបាន។ (២) ធម៌ដែលមានកំឡាំងរស្មីក្លៀវក្លាអាចនឹងកំចាត់ងងឹត គឺកិលេសបាន។ (៣) ធម៌តាំងនៅក្នុងមនុស្សពាល ឬធ្វើមនុស្សឲ្យទៅជាពាលវិញ។ (៤) ធម៌តាំងនៅក្នុងបណ្ឌិត ឬធ្វើមនុស្សឲ្យទៅជាបណ្ឌិតវិញ។ (៥) ធម៌ធ្វើចិត្តឲ្យអាប់ឥតរស្មី។ (៦) ធម៌ធ្វើចិត្តឲ្យមានរស្មីភ្លឺថ្លា។ (៧) ធម៌ញុំាងសត្វឲ្យក្តៅក្នុងលោកនេះ និងលោកខាងមុខ។ (៨) ប្រែថា ការពោលដោយមិនសល់ សំដៅយកពាក្យវិគ្គហៈ ឬវិគ្រោះ អធិប្បាយប្រាប់ហេតុ ប្រាប់ផល ដូចពាក្យថា សភាវៈណាតាក់តែងសត្វ សភាវៈនោះ ហៅថា សង្ខារ ជាដើម។
ID: 637645641948609831
ទៅកាន់ទំព័រ៖