ព្រះត្រៃបិដក ភាគ ៧៨

បាន​ដល់​បឋមជ្ឈាន ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​មាន​ពណ៌ខៀវ។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​មាន​ខ្ទុះ​ហូរចេញ។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដាច់​ពាក់កណ្តាល​ខ្លួន។បេ។ ប្រកបដោយ​សេចក្តី​សំគាល់ នូវ​អសុភ​ដែល​សត្វ​កកេរ​ស៊ី។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដែល​រាត់រាយ។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដែលគេ​កាប់​ចិញ្ច្រាំ។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដែល​ប្រឡាក់ឈាម។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដែល​មាន​ដង្កូវ​ចោះ។បេ។ ប្រកបដោយ​សេចក្តី​សំគាល់​នូវ​អសុភ​ដែល​សល់​តែ រាង​ឆ្អឹង ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ អសុភ​ជ្ឈាន មាន​វារៈ ១៦។
ចប់ រូបាវចរ​កុសល។


 [១៩២] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​អរូបភព ព្រោះ​កន្លង​បង់​នូវ​ពួក​រូបសញ្ញា ព្រោះ​វិនាស​បដិឃ​សញ្ញា ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត នូវ​ពួក​នានត្ត​សញ្ញា ព្រោះ​លះបង់​សុខ​ផង ដោយ​អាការ​ទាំងពួង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​អាកាសានញ្ចាយតន​សញ្ញា ដ៏​ប្រកបដោយ​ឧបេក្ខា
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637645688447384338
ទៅកាន់ទំព័រ៖