ព្រះត្រៃបិដក ភាគ ៧៨

 [១៩៦] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ជា​ឈាន​ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជាដំបូង បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ហើយ បាន​ដល់​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មានតែ​បីតិ និង​សុខ ដ៏​កើតអំពី​ទីស្ងាត់​នោះ មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ(១) សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ
(១) ឥន្ទ្រិយ ដែល​កើតឡើង​ដោយ​បុព្វភាគ ដល់​បុគ្គល​ដែល​ប្រតិបត្តិ ដោយ​គិតថា អាត្មាអញ នឹង​ដឹង​ច្បាស់​នូវ​ចតុ​ស្ស​ច្ច​ធម៌ ជា​ផ្លូវ​ព្រះនិព្វាន ដែល​សត្វ​មិនបាន​ដឹង​ក្នុង​សង្សារវដ្ត មាន​ទីបំផុត​ខាងដើម​មិន​ប្រាកដ (អដ្ឋ​សាលិ​នី)។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637645691057852764
ទៅកាន់ទំព័រ៖