ព្រះត្រៃបិដក ភាគ ៧៨
[២៧១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ (សកទាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។
ចប់ មគ្គ ទី ២។
[២៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់កាមរាគ និងព្យាបាទឲ្យអស់រលីង ដើម្បីដល់នូវតតិយភូមិ (អនាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ។បេ។
ID: 637645701726290229
ទៅកាន់ទំព័រ៖