ព្រះត្រៃបិដក ភាគ ៧៨

ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន ក្នុង​សម័យ​នោះ លើកទុក​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។

ចប់ អកុសលចិត្ត ១២។


 [៣៣៨] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ចក្ខុវិញ្ញាណ ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍ កើតឡើង​ហើយ ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ​នូវ​កម្ម​ជា​កាមាវចរ​កុសល ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637645726908040091
ទៅកាន់ទំព័រ៖